ក្រុមកីឡាករបាល់បោះ ចំនូន ៧ក្រុម ដែលសិកសមកពីវិទ្យាស្ថាន CamEd Business School បានចូលរួមប្រកួតដណ្តើមពានរង្វាន់ CamED Men’s Basketball Tournament រដូវការលទី៣ ប្រចាំឆ្នាំ២០១៧ កាលពីព្រឹកថ្ងៃទី០៧ ខែតុលានេះ នៅទីលានបាល់បោះ Premium Sport។
លោក Casey Barnet នាយកសាលា CamEd Business School មានប្រសាសន៍ថា សាលារៀនរបស់លោកផ្តោតសំខាន់ទៅមុខជំនាញគណនីយ និងហេរញ្ញវត្ថុ ហើយដើម្បីទទួលបានជោគជ័យលើការងារនេះ គឺចាប់បាច់ត្រូវតែមានភាពជាអ្នកដឹកនាំ និងមានការប្រកួតប្រជែង ទើបលោកបង្កើនព្រឹត្តការណ៍បាល់បោះនេះឡើងដើម្បីឲ្យពួកគេ ទទួលបាននូវបទពិសោធន៍ ពីការបរាជ័យ និងជោគជ័យ និងចេះធ្វើការងារជាក្រុម តាមរយៈការប្រកួតកីឡាបាល់បោះនេះ មុននឹងនិស្សិតរបស់វិទ្យាស្ថាន បញ្ចប់ការសិក្សាចេញទៅប្រកបការងារតាមមុខជំនាញដែលពួកខិតខំរៀនសូត្រកន្លងមកផងដែរ។
លោបន្ថែមទៀតថា វិទ្យាស្ថាន CamEd មិនត្រឹមតែមានប្រភេទកីឡាបាល់បោះបរុស នោះទេ គឺទាំងបាល់នារី និងបាល់ទាត់ បុរស នារី និងកីឡាអត្តពលកម្មទៀតផង។ ហើយលោកកមានមោទនភាពណាស់សម្រាប់ក្រុមបាល់បោះនារី ដោយកាលពីឆ្នាំ២០១៦ កន្លងទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងប្រកួតកីឡាឧត្តមសិក្សា ខណៈក្រុមបាល់បោះបុរសទទួបាលចំណាត់លេខ២ ផងដែរ។ ហើយលោកអះអាងថា តាមរយប្រកួតនេះ គឺជាការចម្រាញ់យកកីឡាករដែលឆ្នើមៗ ដើម្បីត្រៀមលក្ខណៈប្រកួតថ្នាក់ឧត្តមសិក្សា ដែលប្រព្រឹត្តទៅនាពេលមុខ ហើយលោកជឿជាក់ថាក្រុមបាល់បោះមួយ នឹងទទួលបានចំណាត់ថ្នាក់ល្អជាងឆ្នាំកន្លងទៅ ប្រសិនបើ មិនមានកីឡាករជ្រើសរើសជាតិ ឬកីឡាករអាជិព ចូលរួមក្នុងការប្រកួតថ្នាក់ឧត្តមសិក្សានេះ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ CamED Men’s Basketball Tournament រដូវការលទី៣ ប្រចាំឆ្នាំ២០១៧ នេះធ្វើការប្រកួតមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៧ គ្រោងនឹងបញ្ជប់នារសៀលថ្ងៃទី០៨ តុលាស្អែកនេះ ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត អមដោយមេដាយផងដែរ៕