ក្រុម​បឹងកេតអេហ្វស៊ីគឺ​ជា​ម្ចាស់​ជើងឯក​ពាន​រង្វាន់​ ​Metfone Cambodian League 2017 ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​ដោយ​បាល់​កាត់​សេច​ក្ដី​១១​ម៉ែត្រ​ក្រោយ​ចប់​៩០​នាទី​ជាមួយ​លទ្ធផល បឹងកេត​១០​និង​ការពារ​ជាតិ​៩ក្រោយ​ម៉ោង​បន្ថែម​១៥​នាទី​២​ស្មើ​គ្នា​ក្នុង​លទ្ធផល​១-១។

មួយ​គ្រាប់​របស់​បឹង​កេត​រក​បាន​ដោយ​កីឡាករ សុខ​ សុវណ្ណ​នាទី​១៤​ចំណែក​មួយ​គ្រាប់​របស់​ការពារ​ជាតិ​រក​បាន​ដោយ​កីឡាករ​កូរ៉េខាង​ជើង Kim Myong -Hun នាទី​៦៨​ហើយ​​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតថែម​១៥​នាទី​២​ដង​នៅ​តែ​លទ្ធផល​១-១។ សម្រាប់​ការ​ទាត់​បាល់​សម្រេច​សេចក្ដី​១១​ម៉ែត្រ​រក​អ្នក្​ឈ្នះ​បន្ត​រហូត​ដល់​ទៅ​១៣​គ្រាប់​ទើប​រក​អ្នក​ឈ្នះ​ឃើញ។

លទ្ធផល​ទាត់​ប៉េណាល់​ទី៖
ក្រសួង​ការពារ​ជាតិបាន​សម្រេច​៩​គ្រាប់​ដោយ​កីឡាករ៖ Choe Myong-ho, សុខ ហ៊ាង, រ៉ឹង ប៊ុនហៀង, រឿម ចាន់រឿន, ភួង សុខសាណា , អ៊ុក កាម៉ុល, ថោង ដា, អ៊ុំ សេរីរ័ត្ន,និង Ri Hyong-chol ។

បឹងកេត​បាន​សម្រេច១០​គ្រាប់​ដោយ​កីឡាករ៖Mayconស៊ុតចូល​២​លើក​ ឃួន ឡាបូរ៉ាវី ស៊ុត​ចូល​លើក​ទី​២, សេត រ៉ូហ្ស៊ីប, ខៀវ វិបុល, រស់ សំអឿន, Mizuno, ហុង ផេ, Omogba ស៊ុតអត់​, ម៉ាត់ យ៉ាមីន, ស៊ូ យ៉ាទី៕