កីឡាករប្រដាល់គុនខ្មែរ ៣រូប ដែលប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លេីកទី២៩ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែសីហានេះ កីឡាករ ២រូប គឺឃីម ឌីម៉ា និងម៉ឺន សុភាឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករ មឿង សុខហ៊ុច បានប្រកួតចាញ់កីឡាករថៃនៅវគ្គជម្រុះដំបូង។ ចំពោះកីឡាករប្រដាល់គុនខ្មែរ ២រូប ដែលបានឡេីងទៅវគ្គបន្តនោះ គឺកីឡាករ ឃីម ឌីម៉ា ដោយប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ។ ចំណែកឯកីឡា ម៉ឺន សុភា ប្រកួឈ្នះកីឡាករ ឥណ្ឌូនេស៊ី ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម ប៉ុន្តែគួសោកស្តាយកីឡា មឿង សុខហ៊ុច បានប្រកួតចាញ់កីឡាករថៃ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។
សូមបញ្ជាក់ថា កីឡាប្រដាល់គុនខ្មែរ ៤រូបឡេីងប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងចំណោមកីឡាករកម្ពុជា ៥រូប ហេីយកីឡាករ ដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃស្អែកនោះ គឺកីឡាករ វ៉ាន់ វឿន ប្រកួតជាមួយកីឡាករម្ទាស់ផ្ទះម៉ាឡេស៊ី និងកីឡាករ ឡៅចិត្រា ត្រូវប្រកួតជាមួយកីឡាករម្ចាស់ផ្ទះដូចគ្នា៕
កីឡាករប្រដាល់គុនខ្មែរ ឃីម ឌីម៉ា និងម៉ឺន សុភាឡេីងពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ មឿង សុខហ៊ុច ចាញ់វគ្គជម្រុះ នៅស៊ីហ្គេម
Share: