កីឡាករប្រដាល់សកលកម្ពុជា ពេជ្រ ម្ទេសខ្មាំង ដែលទើបដណ្តើមមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាស៊ី បានមកដល់មាតុភូមិកម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃទី២៥ ខែសីហានេះ ជាមួយនិងមេដាយសំរឹទ្ធ ១គ្រឿងមកជួនប្រទេសជាតិ។
កីឡាករដែលចេះទាំងគុនខ្មែរ និងប្រដាល់សកល ប្រាប់ Anachhekiela ទាំងក្តីរំភើបរីករាយថា ទម្រាំតែដណ្តើមបានមេដាយនេះ គឺខ្លូនបានខិតខំហ្វឹកហាត់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ដើម្បីបំពេញនូវក្តីស្រមៃរបស់ខ្លូនថា និងមានថ្ងៃណាមួយអាចដណ្តើមមេដាយមកជួនជាតិ ។ ហើយនូវពេលនេ ក្តីស្រមៃនោះបានក្លាយជាការពិតហើយ បន្ទាប់ដណ្តើមបានមដាយសំរឹទ្ធ ពីស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីនេះ ។ ម្ចាស់មេដាយសំរឹទ្ធប្រដាល់សកលរូបនេះ បន្ថែមទៀតថា ការប្រកួតនៅស៊ីហ្គេមនេះ ជំនួបដំបូងខ្លួនបានយកឈ្នះកីឡាករមកពីប្រទេសសង្ហបុរី ហើយឡើងមកប្រកួតបន្ត ចាញ់កីឡាករហ្វីលីពីន នៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រទទួលបានត្រឹមមេដាយសំរឹទ្ធ។
ម្ទេសខ្មាំងបន្ថែមថា “ប្រសិនបើនៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រខ្ញុំប៉ះកីឡាករមកពីប្រទេសឡាវ ខ្ញុំមានសង្ឃឹមខ្ពស់ថានិងអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រជាក់ជាមិនខាន ប៉ុន្តែបែរជាប៉ះកីឡាហ្វីលីពីនវិញ ហើយខ្ញុំចាញ់គេ ដោយសារតែគេវាយចេញចូលបានលឿន និងបច្ចេកទេសគាត់ខ្ពស់ជាងខ្ញុំ ទើបធ្វើឲ្យខ្ញុំមិនអាចយកជ័យជន្នះដើម្បីឡើងទៅវគ្គបន្តបាន”។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមនេះ កីឡាករ ពេជ្រ ម្ទេសខ្មាំង ធ្លាប់ចូលរួមពីរលើកកន្លងមកហើយ គឺស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសសឹង្ហបុរី ប៉ុន្តែមិនលទ្ធផលល្អទេ ប៉ុន្តែការចូលរួមស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីនេះ ខុសពីរលើកមុនៗ ដោយដណ្តើមមេដាយសំរឹទ្ធ ១គ្រឿងដំបូង ក្នុងការបង្ហាញខ្លួននៅប្រកួតស៊ីហ្គេម ចំនួន ៣លើក ផងដែរ៕