ក្រុមកីឡាកម្ពុជាបានឡេីងដល់វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រទៀតហេីយ កាលព្រឹិកថ្ងៃទី២៥ ខែសីហានេះ លេីវិញ្ញាសាបុរស ៣ទល់៣ បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម ក្នុងពិន្ទុ ១៣ ទល់នឹង១១ នៅស៊ីហ្គេម លេីកទី២៩ ប្រទេសម៉ាឡេស៊ី។
ជាមួយនឹងលទ្ធផលនេះដែរ គឺជាក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងបង្កេីតមេដាយនៅស៊ីហ្គេមឆ្នាំនេះ ។ កីឡាប៉េតង់ជាប្រភេទមួយក្នុងចំណោម ៦ប្រភេទកីឡាផ្សេងទៀត ដែលមានប្រភេទកីឡាសក្តានុពលរបស់ក្នុងការប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លេីកទី២៩ ប្រទេសម៉ាឡេស៊ីផងដែរ។
សម្រាប់ការឡេីងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មានន័យថាក្រុមកីឡាប៉េតង់បានកក់មេដាយមួយទៀតហេីយសម្រាប់កម្ពុជា ។
ចំពោះកីឡាការិនីវាយលេីវិញ្ញាសាវាយ ៣ទល់៣ នេះដែរបានធ្លាក់នៅវគ្គជម្រុះក្នុងពូល បន្ទាប់ពីចាញ់កីឡាការិនី ម៉ាឡេស៊ី ក្នុងពិន្ទុ១៣ ទល់១ និងចាញ់កីឡាការិនីឡាវ ក្នងពិន្ទុ១៣ ទល់១១៕