ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសក្នុងបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនកាលពីព្រឹកមិញ ពីការសម្រេចផ្លាស់ប្ដូរ សញ្ញាឡូហ្គោ ឬនិមិត្តសញ្ញាចាស់របស់ខ្លួនដោយបង្ហាញឡូហ្គោថ្មី ព្រមជាមួយបាវចនាថ្មី ដើម្បីយុទ្ធនាការការប្រកួតលីកកំពូលកម្ពុជាក៏ដូចពានរង្វាន់ Hun Sen Cup។
ក្លឹបបានបង្ហោះវីដេអូមួយបង្ហាញឡូហ្គោថ្មីនេះគឺជាអត្តសញ្ញាណថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។និមិត្តសញ្ញាមានរំលេចនូវរាជសីហ៍ក្រហម អមដោយបាល់ និងម្កុដកំពូល ៥ ដែលតំណាងឱ្យ ឧត្តមភាព ថាមពល មហិច្ឆតា និងវឌ្ឍនភាពឆ្ពោះទៅកាន់ភាពជោគជ័យ៕