ក្រុម​​បាល់ទាត់ជម្រើស​ជាតិ​អាយុ​ក្រោម​២២ឆ្នាំកម្ពុជា នឹង​វិល​ត្រឡប់​មក​ដល់មាតុ​ប្រទេសវិញ​នៅ​យប់ថ្ងៃទី០៣ ខែកក្កដា នេះ នាវេលា​ម៉ោង​ ១០:​៤៥​ នាទី​ ក្រោយ​ប​ញ្ចប់​ការប្រកួតក្នុងពានរង្វាន់ KBZ Bank Cup 2017 នៅ​ប្រទេស​មីយ៉ាន់ម៉ា។

សមាសភាពក្រុមទាំងមូលនឹងចាកចេញពីមីយ៉ាន់ម៉ា នៅវេលាម៉ោង ៦:២០ នាទីល្ងាច រួចគ្រោងនឹងមកដល់មាតុប្រទេសកម្ពុជានៅវេលាម៉ោង ១០:៤៥ នាទីយប់ តាមជើងហោះហើរ PG 937។

គួររំលឹកជាថ្មីថា U22 កម្ពុជា ធ្វើពុំបានល្អទាល់តែសោះនៅក្នុងប្រកួតនេះ ដោយប្រកួត៣ដង ចាញ់​ទាំង៣​ដង ពោលគឺ ចាញ់ U-22 មីយ៉ាន់ម៉ា ៤ទល់១ ក្នុងជំនួបបើកឆាក បន្តចាញ់ U-20 ​សាកលវិទ្យាល័យ​ជប៉ុន​ ៥​-ទល់១ និងប្រកួតចុងក្រោយ​ចាញ់​ U22 ហុងកុង ១ទល់០​។

ជើងឯក​នៃពានរង្វាន់នេះគឺបាន​ទៅលើ​ ជម្រើសអាយុក្រោម ២០ ឆ្នាំនៃ​សាកលវិទ្យាល័យ​ជប៉ុន ដែល​មាន៩ពិន្ទុពេញ ពីការប្រកួតចំនួន៣លើក៕

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា