គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានដាក់អោយធ្វើការបោះឆ្នោតជ្រើសរើសគ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ ប្រចាំរដូវកាល ២០១៧ នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានដាក់អោយធ្វើការបោះឆ្នោតជ្រើសរើសគ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេប្រចាំរដូវកាល ២០១៧ ដោយបែងចែកចេញជា២ដំណាក់កាល ក្នុងនោះមានគ្រូបង្វឹកសរុបចំនួន១៥រូប ១១រូបមកពីលីគកំពូលកម្ពុជា និង៣រូបផ្សេងទៀត គឺគ្រូបង្វឹកដែលដឹកនាំនៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ដំណាក់កាលទី១នៃកម្មវិធីនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ស្របពេលដែលដំណាក់កាលទី២ ចាប់ផ្ដើមពីថ្ងៃទី១៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ និងការប្រកាសលទ្ធផលនៅបំណាច់រដូវកាល។

គ្រូបង្វឹកដែលទទួលបានជ័យលាភីនឹងទទួលបានទឹកប្រាក់ ១,៥០០,០០ លានរៀល នៅក្នុងកម្មវិធី​ Award Night៕

ដើម្បីចូលរួមបោះឆ្នោត៖ ចុចទីនេះ

 

រូបភាព: គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា