ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា ក្រោយពីចាញ់ក្រុមចិននៅក្នុងជំនួបបើកឆាក ១ទល់នឹង០ ពោលគ្រាប់បាល់របស់ចិនរកនៅចុងម៉ោងនោះ កាលពីយប់ម្សិលមិញនេះ U-19 កម្ពុជាបានស្តារមុខមាត់ឡើងវិញ ដោយយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣ទល់នឹង២ ខណៈ២គ្រាប់របស់កម្ពុជារកបាននៅចុងម៉ោង នៃព្រឹត្តិការណ៍ពានរង្វាន់ AFC U-19 Championship 2018 វគ្គជម្រុះ ក្នុងពូលG៕