ក្រោយ​បង្ហាញ​និមិត្តសញ្ញា​ថ្មី​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​ ពេល​នេះ​ក្លឹប​ភ្នំពេញ​ក្រោន ​បាន​បង្ហាញ​ឈុត​ឯកសណ្ឋាន​ថ្មី​២០១៨​ដើម្បី​ត្រៀម​ប្រកួត​នៅ​រដូវ​កាល​ដែល​នឹង​ជិត​មក​ដល់​នៅ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ក្លឹប​ជើង​ឯក​លីក​៦​សម័យ​មួយ​នេះ​បាប​បង្ហាញ​ឈុត​ក្នុង​ដី​និង​ឈុត​ក្រៅ​ដី​ដែល​មាន​ពណ៌​ក្រហម​និង​បៃតង​ដដែល​ ប៉ុន្តែ​ឈុត​ទាំង​ពីរ​នេះ​មាន​ក្រឡា​ចត្រង្គ​បញ្ឆិត​ពណ៌​ក្រហម​ខ្ចី​និង​ក្រហម​ចាស់​សម្រាប់​ឈុត​ក្នុង​ដី។ ចំណែក​ឈុត​ក្រៅ​ដី​រូប​រាង​ស្រដៀង​គ្នា​ដែរ​ប៉ុន្តែ​ពណ៌​បៃតង​ចាស់​លាយ​បៃតង​ខ្ចី។

ឈុត​ទាំង​ពីរ​គឺ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​សម្លៀកបំពាក់​កីឡា FTBរបស់​ថៃ​ហើយ​ក្រុមហ៊ុន​ស្មាត​ (Smart Axiata )​ជា​ដៃគូ​ឧបត្ថម្ភ​ធំ​របស់​ភ្នំពេញ​ក្រោន៕