ក្រោយ​ព័ត៌មាន​ចចាមអារ៉ាម ​បាន​លេច​ឡើង​ពេញ​បណ្ដាញ​សង្គម​ហ្វេស​បុក​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​ ពី​ការ​ចាក​ចេញ​ពី​បឹង​កេត​របស់​​រស់​ សំអឿន​ ទៅ​លេង​នៅ​ក្លឹប​ទើប​ឡើង​មក​លេង​នៅ​លីក​កំពូលកម្ពុជា​រដូវ​កាល​២០១៨ ពេល​នេះ​បាន​ដឹង​ជា​ផ្លូវ​ការ​ហើយ។

ផេក​ហ្វេសបុក​ផ្លូវការ​របស់​ក្លឹប​ជើង​ Metfone Cambodian Laague  ៣​សម័យ​កាល​បឹង​កេត​ បាន​ប្រកាស​ដោយ​សរសេរ​បែប​នេះ៖

អរគុណ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​! ក្លិប​សូម​ប្រកាស​អំពី​ការ​ចាក​ចេញ​របស់​កីឡាករ​ខ្សែ​ការ​ពារ​ រស់ សំអឿន នៅ​ថ្ងៃ​នេះ​​ក្រោយ​​សុពលភាព​នៃ​កិច្ច​សន្យា​បាន​បញ្ចប់​​។

សំអឿន បាន​ផ្លាស់​ម​ក​បឹងកេត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ ហើយ​បាន​ជួយ​​ឲ្យ​​ក្លិប​ទទួល​បាន​ជើង​ឯក​​លីគកំពូល​២​សម័យ​កាល​នៅ​រដូវ​កាល​២០១៦ និង ២០១៧​ ឈ្នះ​ពាន​រង្វាន់​បើក​រដូវ​កាល​ CNCC CUP 2017 ក៏ដូចជាជ្រោមជ្រែង​ក្លិប​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ថ្នាក់​ជាតិ​និង​អន្តរជាតិ​​នា​​ពេល​​កន្លង​មក​។

គ្រប់​ៗ​គ្នា​នៅ​បឹង​កេត​សូម​ជូន​ពរ​ឱ្យ​ សំអឿន ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ជាជីព​នា​ពេល​ខាង​មុខ។