នៅថ្ងៃ ទី ០១ មីនា ឆ្នាំ២០១៨នេះក្លឹបបឹងកេតអេហ្វស៊ីបានធ្វើពិធីប្រកាសនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងលើការឧបត្ថម្ភក្លឹបបាល់ទាត់បឹងកេតជាមួយនឹងក្រុមហ៊ុនស្រាបៀរកម្ពុជា។
បើតាមការឲ្យដឹងពីលោក បូរី ស៊ីលីវ៉ាន់ ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Khmer Beverages ក្នុងសន្និសីទកាសែតនៅមុននេះបន្តិច ក្រុមហ៊ុនស្រាបៀកម្ពុជានឹងឧបត្ថម្ភក្រុម បឹងកេត ១០ម៉ឺនដុល្លារសម្រាប់កុងត្រាក្នុងមួយឆ្នាំហើយកុងត្រានេះបន្តមួយឆ្នាំម្ដងៗ។ ក្រុមហ៊ុនស្រាបៀរ កម្ពុជានឹងក្លាយជាអ្នកឧបត្ថម្ភធំជាងគេរបស់ក្លឹប ហើយយ៉ាងណាក្លឹបនឹងរកអ្នកឧបត្ថម្ភបន្ទាប់បន្សំទៀតផងដែរ៕