ទោះ​បី​ជា​មិន​ទាន់​បាន​ប្រកាស​ផ្លូវ​ការ​ រវាង​​ក្លឹប​ទាំង​ពីរ​ក៏​ដោយ​​ ប៉ុន្តែ​ប្រភព​ច្បាស់​ការ​មួយ​បាន​ប្រាប់​ថា​ កីឡាករ​​រស់ ​សំអឿន ​បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ទើប​ឡើង​លេង​នៅ​លីគ​កំពូល​កម្ពុជា ​រដូវ​កាល​នេះ​​វិសាខា​អេហ្វស៊ី។

ព័ត៌មាន​បាន​លេច​ឡើង​ពេញ​បណ្ដាញ​សង្គម​ហ្វេស​បុក ពិសេស​មាន​ការ​ចែក​ចាយ​ពី​អ្នក​គាំទ្រ​បាល់​ទាត់​កម្ពុជា​នៅ​ថ្ងៃ​នេះ។​ ប៉ុន្តែ​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បញ្ជាក់​ថា​ កីឡាករ​ពាក់​អាវ​លេខ​២៦​របស់​បឹង​កេត​អង្គរ​ម្នាក់​នេះ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ ជាមួយ​ក្លឹប​វិសាខា​រួច​ហើយ​ ដោយ​គ្រាន់​តែ​រង​ចាំ​ការ​ប្រកាស​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ។

សំអឿន​បាន​មក​ចូល​រួម​ជាមួយ​បឹង​កេត​អង្គរ​កាល​ពី​ឆ្នាំ​២០១៣​លេង​បាន​១៦០​ប្រកួត​រក​បាន​១៣​គ្រាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​លីក​កំពូល​កម្ពុជា​២​ដង​គឺ​ឆ្នាំ ២០១៦​និង​២០១៧​៕

រូបថត៖ CamRith Reach