ក្រុម U-15 កម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៣ និងជ្រុះចេញពីកម្មវិធី ក្រោយរងបរាជ័យក្រោមថ្វីជើង U-15 ម៉ាឡេស៊ី កាលពីម្សិលមិញ

រំលឹកទៅការប្រកួតរវាង U-15 កម្ពុជា ជាមួយ​ U-15 ម៉ាឡេស៊ី ដែលបញ្ចប់ទៅដោយលទ្ធផល ២ទល់នឹង៤ គឺ ២ គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង ២ គ្រាប់ម្នាក់ឯង ធ្វើបានសម្រេចនៅវគ្គទី២ ទាំង២គ្រាប់ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីនាំជ័យជម្នះជូនក្រុមឡើយ។

ក្រឡេកទៅមើលលទ្ធផលគូដទៃទៀតរួមមាន:

U-15 ទីម័រខាងកើត ០-៤ U-15 វៀតណាម

U-15 ព្រុយណេ ០-០ U-15 ហ្វីលីពីន

ដូច្នេះក្រុមដែលត្រូវឡើងទៅវគ្គបន្ទាប់នៅក្នុងពូលនេះ គឺ U-15 វៀតណាម ជាមួយ U-15 ម៉ាឡេស៊ី ដែលនឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹង២ក្រុមផ្សេងទៀតរួមមាន U-15 ថៃ ជាមួយ U-15 អូស្ត្រាលី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ស្អែកនេះ។

តារាងចំណាត់ថ្នាក់សរុប:

 

រូបភាព: aseanfootball