កាលពីថ្ងៃទី១២ ខែតុលា វេលាម៉ោង ១២ថ្ងៃត្រង់ កន្លងទៅមានករណីប្លន់ទ្រព្យសម្បតិស្ត្រីម្មាក់វ័យ ៤០ឆ្នាំ បម្រើការងារឲ្យអគ្គនយកនៃអគ្គនាយកដ្ឋានកីឡាយ៉ាងស្ងាត់ៗ ខណៈករណីនេះ អ្នកគ្រប់គ្រង់កីឡដ្ឋានជាតិ ព្យាយាមលាក់បាំង មិនឲ្យមហាជនដឹង ឬផ្សព្វផ្សាយដើម្បីបង្កើនការប្រកួតការប្រុងប្រយ័ត្នចំពោះករណីប្លន់ខាងលើនេះ។
ទាក់ទងនឹងករណីប្លន់ទាំងកណ្តាលថ្ងៃបែបនេះត្រូវ អ្នកលក់ដូរម្មាក់ក្នុងពហុកីឡដ្ឋានជាតិបង្ហើបឲ្យដឹងថា នៅវេលាម៉ោងជិត ១ថ្ងៃត្រង់ បានឃើញស្រ្តីម្មាក់ដែលជាជនរងគ្រោះ ដែលលោកស្គាល់ឈ្មោះថា មោញ ស៊ីវន បម្រើការងារជាមន្រ្តីអគ្គនាយកដ្ឋានកីឡា បានជិះម៉ូតូចុះតាមជណ្ដើរនៃវិមានពហុកីឡដ្ឋានជាតិ ហើយចុះមកដល់ក្រោម ក៏ដួលសន្លប់ ដោយមានបែកក្បាលឈាមស្រោចពេញខ្លួន ក្រោយមកប្រជាពលរដ្ឋដែលបានស្ថាភាពបែបនេះ នាំគ្នាបញ្ជូនស្រ្ដីរូបនេះ ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។
ទន្ទឹមនឹងនេះដែរស្ដ្រីម្នាក់ដែលជាសាច់ញាត្តិរបស់ជនរងគ្រោះ សូមមិនបញ្ចេញអត្តសញ្ញាណបានរៀបរាប់ថា ឈ្មោះ មោញ ស៊ីវន ពិតជាត្រូវបានជនមិនស្គាល់មុខវាយបែកក្បាល សន្លប់នៅកន្លែងភ្លាមៗ ដោយជនល្មើសបាន ប្លន់យកទ្រព្យសម្បតិ អស់ប្រាក់ប្រមាណជាង ៧០ម៉ឺនរៀល និងទូរស័ព្ទ IPhone ២គ្រឿង រត់បាត់ស្រមោល ខណៈពេលជនរងគ្រោះបាបចុះពីធ្វើការ កំពុងចាក់សោរម៉ូតូ ប៉ុន្តែសំណាងល្អដែរចោរនោះមិនបានម៉ូតូរបស់ស្ត្រីរងគ្រោះទៀត ។ ស្រ្តីរូបនេះបានឲ្យដឹងទៀតថា ករណីដែលប្លន់យកទ្រព្យសម្បតិទាំងកណ្តាលថ្ងៃ ដែលកើនឡើងនាពេលនេះជាលើកទី១ ហើយដែលមានសភាពស្ងប់ស្ងាត់បែបនេះ ព្រោះមន្រ្តីថ្នាក់ដឹកនាំមួយចំនួន មិនចង់ឲ្យលេចលឺ ដំណឹងអំពើអសកម្មដែលកើតឡើង នៅក្នុងពហុកីឡដ្ឋានជាតិ បែបនេះ ។
សូមបញ្ចាក់ថា នេះករណីប្លន់ខាងលើនេះជាទី១ ហើយដែលកើតឡើងក្នុងពហុកីឡដ្ឋានជាតិ ប៉ុន្តែករណីចោរកម្មវិញមានច្រើនណាស់ ជាក់ស្តែងការលពីពេលថ្មីៗ នេះ កីឡាការិនីប្រដាល់គុនខ្មែរ វី ស្រីខូច ក៏បានបាត់ម៉ូតូ គ្រឿង ព្រមទាំងមានករណីវាយកញ្ជក់រថយន្តយកទ្រព្យសម្បតិរបស់អ្នកឡានក្នុងកីឡដ្ឋានផងដែរ៕