អតីត​ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​ណាហ្គាវើល​កីឡាករ Kento Fujihara ពេល​នេះ បាន​ចាក​ចេញ​ពី​ក្លឹប​ហើយ​ដោយ​ទៅ​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​ទើប​ឡើង​មក​លេង​លីក​កំពូល​សូល​ទីឡូអង្គរ។

អតីត​ខ្សែ​ការពារ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Albirex Niigata FC Singapore បាន​៩៨​ប្រកួត​រូប​នេះ ​រក​បាន​១​គ្រាប់​ឲ្យ​ណាហ្គាវើល​ក្រោយ​បង្ហាញ​ខ្លួន​បាន​២១​ប្រកួត​ក្នុង​នាម​ជា​ខ្សែ​ការពារ។

ក្រៅ​នេះ​រូប​គេ​ក៏​អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​វ័យ​ក្រោម​១៩​ឆ្នាំ​ផង​ដែរ​។​សូម​បញ្ជាក់​ផង​ដែរ​ថា​ គឺ​ជា​កីឡាករ​ជប៉ុន​ទី​៣​ដែល​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​មួយ​នេះ៕