ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាស្ថិតក្នុងពូលA នៃពានរង្វាន់ AFF Futsal Championship 2018 តាមរយៈការជួបប្រជុំពីសហព័ន្ធបាល់ទាត់អាស៊ានដែលបានធ្វើការចាប់ឆ្នោតកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា។
ក្រុមទាំង៩ដែលចូលរួមមានម្ចាស់ផ្ទះឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ាហ្វីលីពីន,កម្ពុជា ថៃ វៀតណាម ព្រុយណេ និងទីម័រខាងកើត ខណៈដែលឡាវមិនចូលរួមនោះទេ ហើយត្រូវបែងចែកជា២ពូល។ ក្នុងពានរង្វាន់នេះកម្ពុជាស្ថិតក្នុងពូល A ដែលមាន៥ក្រុមគឺផ្ទះឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ានិងហ្វីលីពីន ខណៈដែលពូល B ៖ ថៃ វៀតណាម ព្រុយណេនិងទីម័រខាងកើត។
ការប្រកួតនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ខណៈកាលបរិច្ឆេទនឹងចាប់ផ្ដើមនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ដល់១៧កញ្ញាឆ្នាំដដែល៕
ប្រភព៖ bolalob