ខណៈពេលដែលក្រុមជម្រើសរើ់សជាតិ U-22 កម្ពុជាស្ថិតក្នុងស្ថាភាពអាក្រក់ ដោយទទួលរងបរាជ័យ ៤ប្រកួតផ្ទួនៗ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទ២៩ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះ ក៏លេចចេញនូវដំណឹងដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដោយលោក Leonardo គ្រូបង្វឹកជម្រើសរើសជាតិកីឡាបាល់ទាត់កម្ពុជាបានធ្វើសេចក្តីថ្លែងការប្រកាសកាត់ឈ្មោះកីឡាសំខាន់ៗ ពីររូប គឺកីឡាករ ច្រឹង ពលរដ្ឋ និងសំអឿន ពិដោ ចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៣ ខែសីហានេះ នៅប្រទេសម៉ាឡេស៊ី។
គ្រូបង្វឹកសញ្ញាតិប្រេស៊ីលរូបបានសម្រេចចិត្តភ្លាមៗ ដោយប្រកាសតាមរយៈការផ្សាយលើ Page Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា នៅជំនួប្រកួតបង្គ្រប់កិច្ចសម្រាប់ពូលB តទល់នឹងក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែសីហា ស្អែកនេះ នឹងមិនមានវត្តមានកីឡាករខ្សែបម្រើស និងខ្សែរការពារឆ្នើមដែលគាំទ្រកម្ពុជា គិតថាជាកីឡាករម្មាក់សំខាន់ក្នុងក្រុមជម្រើសជាតិនោះទេ។ លោក Leonardo Victorino បន្ថែមទៀតថា ពលរដ្ឋ និងពិដោរ ត្រូវកាត់ចេញពីក្រុមជ្រើសជាតិបាល់ទាត់កម្ពុជាមុនមួយថ្ងៃ ខណៈកម្ពុជាត្រូវប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី។ លោកអះអាងថា “យើងនៅជាមួយគ្នា គឺដើម្បីចង់មើលនូវអនាគតបាល់ទាត់របស់យើង ដោយពួកគេត្រូវបានកាត់ចេញ ដោយសារបញ្ហាវិន័យ វិន័យគឺសំខាន់ណាស់សម្រាប់កីឡា ដូច្នេះបើកីឡាករណាម្នាក់ មិនគោរព ធ្វើទៅតាមវិន័យនោះទេ ដែលយើងបានប្រាប់ ឬការណែនាំទេ គឺពួកត្រូវតែចាកចេញក្រុមជម្រើសជាតិ”។
មួយវិញទៀតលោក កំពុងសម្លឹងមើលនូវចំណុចល្អ ក្នុងវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែប្រសើរឡើង នៅពេលនេះត្រូវតែរឹតបន្តឹងឲ្យបានល្អ ខ្លាំងជាងមុនលើវិន័យកីឡា។ លោកសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងបន្តគាំទ្រនូវការងាររបស់លោក ដែលកំពុងធ្វើនេះ ។
សូមបញ្ជាក់ថា ក្រុមជម្រើសរើសជាតិ U-22 កម្ពុជា បានធ្លាក់ចេញការប្រកួតកីឡាថ្នាក់តំបន់អាស៊ាននេះហើយ បន្ទាប់ពីប្រកួតចាញ់ ចំនួន ៤ប្រកួតផ្ទួនៗ ក្នុងនោះ ប្រកួតចាញ់ក្រុម U22ហ្វីលីពីន ២-០, ចាញ់វៀតណាម ៤-១, ចាញ់ថៃ៣-០ និងចាញ់ទីម័រខាងកើត១-០។ ដូច្នេះការជួបក្រុម U22ឥណ្ឌូនេស៊ីស្អែកនេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចក្នុងពូល មុនត្រឡប់ទៅកម្ពុជាវិញប៉ុណ្ណោះ៕