ក្នុងពានរង្វាន់ AFC U16 Championship 2017 វគ្គជម្រុះក្នុងពូល Iក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះម៉ុងហ្គោលីក្នុងលទ្ធផល៣ទល់២នៅមុននេះបន្តិច។
បីគ្រាប់របស់កម្ពុជារកបានដោតបាល់ គី រីណា នាទី៧ ម៉េត សាម៉ែលនាទី១៨ និងបាល់ Own Goal មួយគ្រាប់ទៀតរបស់ខ្សែការពារម៉ុងហ្គោលីនាទី៣៤។ ចំណែក២គ្រាប់របស់ម៉ុងហ្គោលីរកបានដោយខ្សែប្រយុទ្ធ Temuulen ទាំង២គ្រាប់នាទី២៤និង៥៦។
លទ្ធផលនេះធ្វើឲ្យកម្ពុជា U16 មាន៣ពិន្ទុ ក្រោយប្រកួត៣ដងចាញ់២ដង និងឈ្នះម្ដងឈរលេខ៣ក្នុងពូល៕