សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​​ ក្នុង​ពាន​រង្វាន់ AFC Asian Cup2019 ជើង​ទី​២​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ហើយ។

បញ្ជី​ឈ្មោះ​នេះ​មិន​សូវ​ខុស​ពី​ជម្រើស​ទាំង​អស់​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​នោះ​ទេ​​ ខណៈ​ការ​ប្រកួត​លើក​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ ទី ​១៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៧​។

សូម​បញ្ជាក់​ថា ​កាល​ជើង​ទី​មួយ ​កម្ពុជា​បាន​ចាញ់​ក្រុម​វៀតណាម​២​ទល់​១​យ៉ាង​ប្រផុតប្រផើយ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​មក​លេខ​៣​ក្នុង​ពូល​មាន​៣​ពិន្ទុ​ក្រោយ​ឆ្លងកាត់​៣​ប្រកួត​ចាញ់​២​និង​ឈ្នះ​១៕