កីឡាការិនីវាយកូនបាល់កម្ពុជា Andrea darvyka គ្រោងមេដាយសំរឹទ្ធបណ្តោះអាសន្ន បន្ទាប់ពីប្រកួតឈ្នះកីឡាការិនី ម៉ាឡេស៊ី នៅក្នុងវគ្គជម្រុះជ៉ំទី២ នៃការប្រកួតកីឡាស៊ីហ្គេម លេីកទី២៩ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលព្រឹិកថ្ងៃទី២៣ ខែសីហា នេះ។

កីឡាការិនី Andrea darvyka របស់កម្ពុជាបានយកឈ្នះកីឡាការិនី A-CHUA ដោយលទ្ធផល ២សិតទល់នឹង ០ គឹ ៦-០, ៦-៣ ក្នុងវគ្គ ១/៨។
សម្រាប់ការទទួលជ័យជម្នះនេះដែរ កីឡាការិនីវាយកូនបាល់កម្ពុជា ឡេីងប្រកួតវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ១/៤ បន្ត ដណ្តេីមយកមេដាយប្រាក់ ខណៈពេលនេះកម្ពុជាកក់មេដាយសំរឹទ្ធនៅក្នុងដៃរួចហេីយ។

សូមបញ្ជាក់ថា កីឡាការិនីកម្ពុជាបានយកឈ្នះកីឡាការិនីវៀតណាមនៅជ៉ំដំបូង ដោយលទ្ធផល ៦-១, ៦-១ និងជ៉ំទី២ យកឈ្នះកីឡាម៉ាឡេស៊ីទៀត បន្តប្រកួតនៅថ្ងៃទី២៤ ខែសីហាស្អែកនេះ ដណ្តេីមមេដាយប្រាក់៕