ក្លឹប​បាល់ទាត់​ សូលទីឡូអង្គរ​ បាន​បន្ដ​ចុះ​កុងត្រា​កីឡាករ​ពីរ​រូប​បន្ថែម​ទៀត ​សម្រាប់​ចូលរួម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ និង ពាន​រង្វាន់​ Hun Sen Cup ​ឆ្នាំ​២០១៨​នេះ គឺ​កីឡាករ នាង ផានិត និង ឡុង បុរាណ។

កីឡាករ​ទាំង​ពីរ​នាក់ ​គឺ​អតីត​សមាជិក​កីឡាករ​របស់​វេស្ទើន​ភ្នំពេញ​អេហ្វស៊ី​កាល​ពី​រដូវ​កាល​មុន។ នាង ​ផានិត ​លេង​ក្នុង​ដំណែង​អ្នក​ចាំ​ទី​​ខណៈ​ខណៈ​ដែល ឡុង​ បូរាណ​លេង​ក្នុង​ដំណែង​ខ្សែ​ការពារ៕