ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនៅរសៀលនេះថា បានចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធជម្រើសជាតិ Lesotho កីឡាករ Tsotlho JANE សម្រាប់កូតាកីឡាករបរទេសរដូវកាលថ្មី។
កីឡាករវ័យ២៦ឆ្នាំរូបនេះចូលហ្វឹកហាត់បាល់ទាត់តាំងតែពីវ័យ៤ឆ្នាំដោយលេងក្នុងឈុតកុមារ របស់ Ranger FC(1995-1998) Emmanuel FC(1998-2003។ បន្ទាប់មកចូលលេងក្នុងក្លឹបមួយប្រចាំសាកលវិទ្យាល័យ Maryland Terrapin (2010-2013) ចំណែកក្លឹបអាជីពរូបគេលេងនៅក្លឹប Wilmington Hammerhead(២០១៤-២០១៥និងក្លឹប Richmond Kickers (2016-2018)។
រូបគេជាកីឡាករជម្រើសជាតិឡេសូតូ ដោយចាប់ផ្ដើមជាប់ជម្រើសជាតិកាលពីឆ្នាំ ២០១៤លេងបាន៧ ប្រកួតរកបាន១គ្រាប់៕