បញ្ជីឈ្មោះក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ត្រូវបានបង្ហាញជាផ្លូវការហើយកាលពីព្រឹកមិញនេះ តាមរយះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ក្រៅផ្លូវការមួយនៅប្រទេសមីយ៉ាន់ម៉ា។

បញ្ជីឈ្មោះនេះ ត្រូវបានកោះហៅជាមួយនឹងសមាជិកសរុបចំនួន ២៣ រូបមកពីក្លិបដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា។

ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករទាំង២៣រូប:

ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងត្រូវចូលរួមប្រកួតក្នុងពានរង្វាន់មួយនៅប្រទេសមីយ៉ាន់ម៉ា ដែលមានឈ្មោះថា KBZ Bank Cup 2017 ដោយមានប្រទេសចំនួន៤ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, ក្រុមបាល់ទាត់ Japan Universiad, ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា និងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ កោះហុងកុង។

បញ្ជាក់ថាការប្រកួតនឹងចាប់ផ្ដើមពីពីថ្ងៃទី ២៨ ខែ មិថុនា រហូតដល់ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៧៕

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា