ខ្សែការពារក្លឹបក្រសួងការពារជាតិកីឡាករ សរ ពិសិដ្ឋ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួនហើយ គឺផ្នែក សណ្ឋាគារ និងទេសចរណ៍ ពីសាកលវិទ្យាល័យវេស្ទើន។
កីឡាករវ័យក្មេងរូបនេះ ក៏កំពុងប្រកបអាជីពបាល់ទាត់នៅក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដំណែងជាខ្សែការពារកណ្ដាល។ ហើយរូបគេជាប់ក្នុងជម្រើសជាតិកម្ពុជាដំបូង ក្រោមការដឹកនាំរបស់លោក Leonardo Vitorino ក្នុងឆ្នាំ ២០១៧៕
រូបថត៖ ក្រសួងការពារជាតិ