ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ ប្រាក់ មុន្នី​ឧត្តម​ បាន​ធ្វើ​ការ​ផ្ទេរ​ទៅ​លេង​នៅ​នៅ​ក្លឹប​ Negeri Sembilan FA ដែល​ជា​ក្លឹប​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ ក្នុង​កុង​ត្រា​រយៈ​ពេល​មួយ​រដូវ​កាល។

នេះ​មាន​ន័យ​ថា​​ប្រាក់ មុន្នីឧត្តម​ គឺ​ជា​កីឡាករ​កម្ពុជា​ទី​៤​ហើយ​ដែល​ទៅ​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ ខណៈ​កីឡាករ​មុន​ៗ​មាន​ដូច​ជា ជារី ចន្ថាប៊ីន ​(Teregguru FA) កែវ សុផេង​ (PKNS) ចាន់​ វឌ្ឍនាការ ​(Pahang FA) ៕