ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី វិញ្ញាសាបាល់ទាត់បានចាប់ផ្តើមប្រកួតមុនគេ ក្នុងចំណោមវិញ្ញាសាទាំងអស់នៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ាននេះ ដោយការប្រកួតថ្ងៃទី២ ក្នុងពូល B ​នៃជំនួបដំបូង កម្ពុជាប្រកួតចាញ់ក្រុមហ្វីលីពីន ២ទល់នឹង០។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៧:៤៥ នាទីយប់ នៅក្នុងវគ្គទី១ ក្រុមទាំង២ពុំមានឱកាសនៅក្នុងការរកគ្រាប់បាល់ទាត់បញ្ចូលទីឡើយ ដោយបញ្ចប់ដោយស្មើគ្នា ០ទល់០។

លុះចូលដល់វគ្គទី២ បានត្រឹមតែ៦នាទី ហ្វីលីពីន បានបើកការនាំមុខនៅនាទី៥១ និងបន្ថែមគ្រាប់បាល់ទី២ នៅនាទី៨២ រៀបនឹងបញ្ចប់ការប្រកួតទៅហើយ។

ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:

មើលតារាងចំណាត់ថ្នាក់របស់ U-22 កម្ពុជា នៅក្នុងពូល B:

សូមបញ្ជាក់ថា ក្រុមកម្ពុជានៅសល់ ៤ប្រកួតទៀត ដោយក្នុងនោះត្រូវប៉ះជាមួយក្រុមខ្លាំងៗ ដូចជាក្រុមវៀតណាម នៅថ្ងៃទី១៧ ខែសីហា វេលាម៉ោង ៣រសៀល និងក្រុមថៃ នៅថ្ងៃទី២០ ខែសីហា វេលា ម៉ោង ៧:៤៥នាទីយប់ ក្រុមទីម័រឡេស នៅថ្ងៃទី២២ ខែសីហា វេលាម៉ោង ៧:៤៥នាទីយប់ និងការប្រកួតជាចុងក្រោយត្រូវប៉ះជាមួយក្រុមខ្លាំងឥណ្ឌូនេស៊ី៕

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា