ប្រភពព័ត៌មានជាច្រើនបានចុះផ្សាយថាខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវីបានធ្វើដំណើរទៅប្រទេសថៃ ដើម្បីសាកល្បងសមត្ថភាពជាមួយក្លឹបលេងក្នុងលីកកំពូលថៃ។
តែយ៉ាងក្នុងនោះគេមិនទាន់បញ្ជាក់ពីក្លឹបណាមួយឲ្យច្បាស់លាស់នោះទេ។ ប៉ុន្តែប្រភពជិតស្និតនឹងកីឡាករបានបង្ហើបថារូបគេពិតជាកំពុងទទួលការចាប់អារម្មណ៍ពីក្លឹបឈរលេខ១២ក្នុងតារាលីកថៃគឺ Ratchaburi Mitr Phol FC។
ហើយថ្មីៗនេះកីឡាករលេងឲ្យជម្រើសជាតិកម្ពុជាបាន៥២ប្រកួតរកបាន១២គ្រាប់រូបនេះក៏បានចុចLike Page ហ្វេសបុករបស់ក្លឹបខាងលើដែលនេះធ្វើឲ្យគេសន្និដ្ឋានថាក្លឹបមួយនេះហើយដែលអាចជាទ្រនំថ្មីរបស់ខ្សែប្រយុទ្ធបឹងកេតកម្ពស់១.៨០ម៉ែត្រ។
ទោះបីជាយ៉ាងនេះក្ដី!ម្ចាស់សាមីខ្លួនហាក់មិនទាន់បានបង្ហាញឈ្មោះក្លឹបដែលរូបទៅហ្វឹកហាត់នោះទេ តែយ៉ាងណាគេដឹងថារូបនឹងទៅហ្វឹកហាត់សាកល្បងសមត្ថភាព១សប្ដាហ៍សិន ដើម្បីឲ្យដឹងថាតើរូបគេអាចលេង និងបង្ហាញថ្វីជើងបានល្អស្របតាមការចង់បានរបស់ក្លឹបដែរឬទេ៕