កាល​ពី​ព្រឹក​មិញ​នេះ ខ្សែ​ប្រយុទ្ធ​លេខ​៩​ជម្រើស​ជាតិ​កម្ពុជា​ឃួន ឡាបូរ៉ាវី​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ថៃ​​ ដើម្បី​ទៅ​សាក​ល្បង​សមត្ថភាព​ឲ្យ​ក្លឹប​លីក​កំពូល​ថៃ​មួយ​។

ព័ត៌មាន​នេះ​លេច​លឺ​ឡើង​តាំង​ពីរ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​ចាស់​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​នៅ​ថៃ​មិន​បញ្ចេញ​ឈ្មោះ ​ក្រោយ​ពេល​រក​បាន​២​ក្នុង​២​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​។ ជា​តួយ៉ាង!​ព្រឹក​មិញ​គេ​ឃើញ​បូរ៉ាវី​នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ហើយ​រូប​គេ​ថត​មួយ​ប៉ុស​ផុស​ដាក់​ថា”​ Good morning, Wait for early flight.”។

ល្បី​ថា​ ឃួន ឡាបូរ៉ាវី​ទៅ​សាកល្បង​សមត្ថភាព​នៅ​ក្លឹប​លីក​កំពូល​ថៃ​ព្រឹក​មិញ
                               ល្បី​ថា​ ឃួន ឡាបូរ៉ាវី​ទៅ​សាកល្បង​សមត្ថភាព​នៅ​ក្លឹប​លីក​កំពូល​ថៃ​ព្រឹក​មិញ

សូម​បញ្ជាក់​ផង​ដែរ​ថា​កីឡាករ​វ័យ​ចាស់​រូប​នេះ​ពិត​ជា​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ពិត​មែន​ក្នុង​ការ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា​ដោយ​រក​បាន​២​​ក្នុង​២​ប្រកួត​។ គ្រាប់​ទី​មួយ​រក​បាន​ពេល​លេង​ទល់​នឹង​ជម្រើស​ជាតិ​ឡាវ​ ឲ្យ​កម្ពុជា​ឈ្នះ​១​ទល់​០ខណៈ​គ្រាប់​បាល់​ទី​២​ឲ្យ​កម្ពុជា​តាម​ពី​ក្រោយ​អាហ្វហ្គានីស្ថាន​២​ទល់​១៕

រូបភាព៖ Kem Sovanna