ចាន់ វឌ្ឍនាកាបានបង្ហាញការសោកស្ដាយដែលមានជួបជាមួយអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid កីឡាករ Ruud van Nistelrooy ដែលទើបបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចហែពាន UEFA Champions League ។
អតីតកីឡាករជម្រើសជាតិហូឡង់ទើបមកដល់កម្ពុជាពិតមែន ហើយចាន់ វឌ្ឍនាកាបានសរសេរក្នុងគណនីហ្វេសបុករបស់ខ្លួនថា៖ គាត់គឺជាកីឡាករបាល់ទាត់ដំបូងគេដែលខ្ញុំស្គាល់ ហើយក៏ជាមនុស្សដែលធ្វើអោយខ្ញុំចាប់យកកីឡានេះ ស្ដាយមិនដែលមិនបានជួបគាត់ ប៉ុន្តែយ៉ាងណាក៏មានមោទនភាពដែលគាត់មកដល់ដែនដីអង្គរមួយនេះ”។