យោងតាមរបាយការណ៏មួយបានអោយដឹងថាកីឡាករ James Milner បានយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំដែលនឹងរក្សាគាត់នៅហង្សក្រហម Liverpool សម្រាប់រដូវកាលទី 8 របស់គាត់។
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ 36 ឆ្នាំបានចូលរួមជាមួយ Liverpool ដោយមិនមានតំលៃខ្លួននៅឆ្នាំ 2015 បន្ទាប់ពីគាត់បានចាកចេញពីក្រុមមេឃខៀវ Manchester City ។
ជាការពិតណាស់ Milner ដែលនឹងផុតកុងត្រានៅចុងខែនេះ មានការផ្តល់ជូនយ៉ាងហោចពីក្លឹប Premier League មួយ និង 2នៅក្រៅប្រទេស ប៉ុន្តែបានជ្រើសរើសស្នាក់នៅជាមួយហង្សក្រហមក្នុងកិច្ចសន្យាថ្មីដែលមានរហូតដល់រដូវក្តៅឆ្នាំ 2023។
គួបន្ថែមទៀតដែរថា Milner អាចលេងបានច្រើនទីតាំងនៅក្នុងក្រុមដូចជា តួនាទីជាខ្សែការពារស្លាបទាំងសងខាង ក៏ដូចជាតួនាទីខ្សែបម្រើ។
គួបញ្ជាក់ផងដែរថា គាត់បានបង្ហាញខ្លួនសរុប 289 ប្រកួតឱ្យហង្សក្រហម និងបានឈ្នះពានរង្វាន់ធំៗចំនួន 6 រួមទាំង Premier League, Champions League, FA Cup និង League Cup ។
ប្រភព ៖ BBC