សហព័ន្ធបាល់ទាត់កម្ពុជា បានដាក់លក់សំបុត្រសម្រាប់ចូលទស្សនាការប្រកួតរវាង ជម្រើសជាតិកម្ពុជា ជាមួយ ជម្រើសជាតិវៀតណាម ក្នុងពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជុំទី៣ ក្នុងពូល C ចាប់ពីថ្ងៃនេះតទៅ ដោយលក់ចាប់ពីម៉ោង ០៩:០០ នាទីព្រឹក ដល់ម៉ោង ០៦:០០ នាទីល្ងាច ទីតាំងគឺនៅពហុកីឡដ្ឋានជាតិផ្ទាល់។

សំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្តរជាតិនេះ ចែកចេញជា២ ប្រភេទ តម្លៃ៖

– ប្រភេទ ១ : តម្លៃ ១០,០០០៛ (តំបន់មានដំបូល)

– ប្រភេទ ២ : តម្លៃ ៥,០០០៛ (តំបន់អត់ដំបូល)

 

ក្រុមជម្រើសជាតិកម្ពុជា ត្រូវទទួលភ្ញៀវ ក្រុមជម្រើសជាតិវៀតណាម នៅល្ងាចថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧ នាម៉ោង ១៨:៣០ នាទី នាពហុកីឡដ្ឋានជាតិ ដោយនឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា