យោងតាមសេក្តីរាយការណ៏មួួយបានអោយដឹងថា ក្លឹបបីសាចក្រហម Manchester United នឹងបាត់បង់ខ្សែរបំរើសញ្ជាតិបារាំងគឺកីឡាករ Paul Pogba នាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ។

ជាការពិតណាស់កីឡាករវ័យ 29ឆ្នាំរូបនេះ ត្រូវបានក្លឹប Man Utd ទិញក្នុងតំលៃបំបែកកំណត់ត្រាប្រមាណ 89លានផោនពីក្លឹបសេះបង្កង់ Juventus កាលពីឆ្នាំ 2016 ។

ដែលកាលនោះ Pogba បានជួយអោយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះអោយឈ្នះពានរង្វាន់សរុបចំនួន 8 ក្នុងនោះមានពាន Serie A ចំនួន 4 ផងដែរ។

គួបញ្ជាក់ផងដែរថា Pogba បានរួមចំនែកជួយអោយ Man Utd ឈ្នះពានរង្វាន់ EFL Cup និង Europa League ហើយរូបគេក៏ស៊ុតគ្រាប់បាល់បញ្ចូលទីសរុប 39គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុប 233ប្រគួត។

ប្រភព ៖ BBC