គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនងមិនសូវល្អជាមួយកូនក្រុមរបស់ខ្លួនគឺកីឡាករ Paul Pogbaទោះបីជា Mourinhoបានព្យាយាមបដិសេធពាក្យចចាមអារ៉ាមនេះក៏ដោយ។
អ្នកកាសែតអង់គ្លេសម្នាក់ឈ្មោះ Jason Burt បានសរសេរថា លោក Mourinho កំពុងលាក់បាំងការពិត។ វាពិតជាជាក់ស្ដែងណាស់ដែលថា ទំនាក់ទំនងរបស់ពួកគេទាំងពីរមិនសូវល្អនោះទេ ។
” ខ្ញុំមិនមានន័យថា រឿងនេះមិនអាចសម្រុះសម្រួលបាននោះទេ តែវាពិតជាធ្ងន់ធ្ងរ។ Pobga ជាកីឡាករដែលថ្លៃជាងគេនៅក្នុងក្រុមហើយ Alexis Sanchez ជាកីឡាករដែលមានប្រជាប្រិយជាងគេ។ ចរិតធម្មជាតិរបស់លោក Mourinhoគឺគាត់ជាមនុស្សចូលចិត្តប្រើអំណាច ហើយគាត់នឹងប្រើអំណាចដែលគាត់មានដើម្បីឲ្យ Pogba ស្ដាប់តាមគាត់ តែបញ្ហាគឺ Pogba ក៏ជាមនុស្សធ្វើអ្វីតាមតែចិត្តខ្លួនឯង ហើយគាត់ប្រហែលជាមិនគោរពបញ្ជានរណាម្នាក់ទេ” Jason Burt និយាយបែបនេះ។
“បញ្ហានេះអាចក្លាយជារឿងធ្ងន់ធ្ងរ អាចមានការដើរចេញពីគ្នា ឬ មានការទាស់ទែងគ្នា ។ វាជារឿងល្អបើសិនជាពួកគេអាចត្រលប់ទៅសភាពដើមវិញ“។
គួរបញ្ជក់ផងដែរថា កីឡាករថ្លៃជាងគេរបស់ Man Utd រូបនេះ មិនបានចូលលេងក្នុងការប្រកួតFA Cupទល់និងក្រុម Hudderfield Townកាលពីថ្ងៃសៅរ៍កន្លងទៅនោះទេ ដោយសារមានជំងឺ ប៉ុន្តែពាក្យចចាមអារ៉ាមទាំងឡាយធ្វើឲ្យគេយល់ថា អវត្ដមានលើកនេះអាចបណ្ដាលមកពីបញ្ហាអ្វីផ្សេង៕
ប្រភព: besoccer