កីឡាកប៉េតង់កម្ពុជាបានឈានដល់វគ្គដណ្តើមមេដាយមាសហើយ លើវិញ្ញាសាវាយគូបុរស នារី Mixed Double បន្ទាប់ពីកីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា បានប្រកួតឈ្នះឡាវ ក្នុងលទ្ធផលពិន្ទុ ១៣-៨ នៅស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។

មុនឡើងមកដល់វគ្គដណ្តើមមេដាយមាសនេះ គឺកីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា បានយកឈ្នះឥណ្ឌូនេស៊ី ១១-៩, ចាញ់ថៃ ក្នុងលទ្ធផលពិន្ទុ ១៣-០, ឈ្នះហ្វីលីពីន ក្នុងលទ្ធផលពិន្ទុ ១៣-១, នៅវគ្គសន្សំពិន្ទុ និងនៅមុននេះបន្តិចប្រកួតឈ្នះឡាវ ក្នុងលទ្ធផលពិន្ទុ ១៣-៨  នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបន្តឈានទៅរកការប្រកួតដណ្តើមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រ ប៉ះជាមួយថៃម្តងទៀត នៅរសៀលម៉ោង២ ថ្ងៃទី២៨ ខែសីហានេះ៕