ក្រុម​យុវជនសាលាបាល់ទាត់​ជាតិ​បាទី​វ័យក្រោម​១៦​ឆ្នាំ​បាន​យក​ឈ្នះ​ក្រុមយុវជនមន្ទីរ អ. យ. ក​ ខេត្តស្វាយរៀង​ដោយ​លទ្ធផល​​៧ទល់​១ក្នុង​ការ​ប្រកួត​ពានរង្វាន់ជម្រើសជើងឯកយុវជនវ័យក្រោម១៦ឆ្នាំ​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន​ សែនមេមត់។

វគ្គ​ទី​មួយ​ ក្រុម​យុវជន​សាលាបាលទាត់​បាទីបាន​ធ្វើ​ការ​គ្រប់គ្រងការ​ប្រកួត​ទាំងស្រុង​និង​នាំ​មុខ​ក្រុម​យុវជនមក​ពី​ខេត្តស្វាយរៀង​ដល់​ទៅ​លទ្ធផល​៦​ទល់​នឹង​០​ដោយ​កីឡាករ ស៊ាង ចន្ធា ២​គ្រាប់ សៀន សុភ័ត្រា ២​គ្រាប់ ខ្សែការពារ ផន អយ​​ មួយ​គ្រាប់​និង វី អាមីលីន​មួយ​គ្រាប់។

ចូល​វគ្គ​ទី២​ក្រុម​យុវជន​មន្ទីរ ស. យ. ក ខេត្តស្វាយរៀង​រក​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ វ៉ាត កែវរតនៈ​​ប៉ុន្តែ​ចុង​វគ្គ​ទី​មួយ កីឡាករ សៀន​ សុភត្រា​រក​មួយ​បានមួយគ្រាប់ទៀតឲ្យសាលាបាល់ទាត់បាទី។ចប់​ការ​ប្រកួត សាលាបាល់ទាត់បាទីឈ្នះ​ខេត្តស្វាយរៀង ៧​ទល់​១។

លទ្ធផល​នេះ​បានធ្វើឲ្យ​ក្រុម​យុវជនសាលាបាល់ទាត់​បាទី​គ្រងជើង​ឯក​ពាន​រង្វាន់​ជម្រើស​ជើង​ឯកយុវជន​វ័យ​ក្រោម​១៦​ឆ្នាំ​តែ​ម្ដង៕