សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជារុះរើសសមាជិកប្រតបត្តិថ្មីរបស់ខ្លួនតាមរយៈអង្គមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដើម្បីជួយអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងគោលដៅពង្រឹងប្រភេទកីឡាមួយនេះ ឲ្យបានល្អដូចបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់ក៏ដូចពិភពលោក ។
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា មានប្រសាសន៍ថា សមាជិសប្រតិបត្តិថ្មីដែលទទួលបានសំឡេងគាំទ្រ ១០០% ពីអង្គមហាសន្និបាត គឺសុទ្ធតែជាអ្នកដែលស្រឡាញ់ និងចង់ជួយអភិឌ្ឍវិស័យកីឡាបាញ់កាំភ្លើងកម្ពុជា ចេញពីទឹកចិត្តរបស់ខ្លួន ដែលនេះជាផ្នែកមួយដែលអាចធ្វើឲ្យកីឡាបាញ់កាំភ្លើងកាន់តែមានភាពរីកចម្រើនឆាប់រហ័ស នាពេលខាងមុខ។ លោកបន្តទៀតថា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានប្រឹងប្រែងជ្រើសរើសសមាជិកប្រតិបត្តិទាំងនេះ ក្នុងគោលបំណងចង់ប្រភេទកីឡាមួយនេះ ដំណើរការបានល្អទាំងការដឹកនាំ បច្ចេកទេស និងអត្តពលិក ឲ្យលទ្ធផលជាផ្លែផ្កានាខាងមុខ ជាពិសេសចង់ឲ្យកីឡានេះក្លាយជាប្រភេទកីឡាមួយមានភាពរឹងមាំដូចប្រភេទកីឡាផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ចំពោះសមាជិកតែងតាំងថ្មីនេះមាន ៖ ឧត្តមសេនីយ៍ឯក ចាប ភក្តី, ឧត្តមសេនីយ៍ឯក ប៊ុត សុភាព, លោក Guy Porre, លោកសាម៉ីឌី ស៊ីវឌ្ឍនា, ឧត្តមសេនីយ៍ឯក ធាន ប៊ុន សេង, ឧត្តមសេនីយ៍ឯក នុត សវនា, ឧត្តមសេនីយ៍ឯក សុខ ខេមរិន, លោក ទេព រិទ្ធិវិទ្ធ ជាអនុប្រធាន, ឯលោកវ៉ាត់ ចំរើន ជាសមាជិកកិត្តិយស ។
ចំណែកឯ លោក ហូ សិទ្ធិគុណ ជាអគ្គលេខាធិការសហព័ន្ធ, លោក ម៉ៅ សុវង្ស, លោកស្រីឧត្តមសេនីយ៍ទោ ស៊ុំ សុខា, លោក Pily Wong, លោក វុត្ថា ប៉ុណ្ណារិទ្ធ ជាអគ្គលេខាធិការរង, លោក គុជ វណ្ណៈ អគ្គហិរញ្ញិក, ឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធ, លោក សុខ សង្វា ជាសមាជិកកិត្តិយស, ឧត្តមសេនីយ៍ទោ អ៊ិន សាវុធ, លោក សុខ សារុំ, លោក នួន ភក្តី, លោកទិត វិសិដ្ឋ ជាសមាជិក, លោក Thomes Bovet, លោក Hubert Staberhofer និងលោក Sylvain Voget ជា Technical admitter ៕