លោក កែវ រ៉េមី ប្រធានសហពន្ធតេក្វាន់ដូ (ITF) កម្ពុជា មានប្រសាសន៍ឲ្យដឹងថា សហព័ន្ធត្រៀមបញ្ជួនកីឡាករ កីឡាការិនីតេក្វាន់ដូ ចំនួន២០នាក់ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក Taekwando ITF World Championships 2017 ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៥ ខែសីហា ខាងមុខ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
ប្រធានសហព័ន្ធតេក្វានដូ (IFT) អាស៊ីអាគ្នេយ៍រូបនេះ បានមានប្រសាសន៍ឲ្យដឹងទៀតថា កីឡាករ កីឡាការិនី ចំនួន២០នាក់នេះ កំពុងតែខិតខំហ្វឹកហាត់យ៉ាងសមកម្មជាមួយលោកសញ្ញាតិកូរ៉េ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស របស់គេត្រៀមខ្លួនរូបព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ហើយលោកក៏បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ឲ្យខំពង្រឹងលើប្រភេទវិញ្ញសានីមួយ ៗរបស់ខ្លួន ត្រូវធ្វើហ្វឹកហាត់ឲ្យល្អ ជាពិសេស វីញ្ញាសាបំបែកឥដ្ឋ, ប្រយុទ្ធ និងសម្តែងមេគុន ដើម្បីទទួលបានគុណភាពខ្ពស់ក្នុងការប្រកួតប្រជែង ។
លោកមានជំនឿយ៉ាងមុនមាំថា ការចេញប្រកួតជើងឯកពិភពលោកនេះ អាចនឹងឈ្នះមេដាយមកជួនជាតិជាក់ជាមិនខាន់ និងចង់ឃើញទង់ជាតិប្រទេសកម្ពុជាបង្ហូតឡើង ឲ្យពិភពលោកបានឃើញកីឡាករ កីឡាការិនីកម្ពុជា ពិតមានសមត្ថភាពមិនចាញ់បណ្តាប្រទេសនៅក្នុងតំប់ត អាស៊ី និងអឺរ៉ុបឡើយ ប៉ុន្តែលោកមិនអាចកំណត់ថាមេដាយ មាស ប្រាក់ ឬសំរិទ្ធឡើយ។
លោកបានឲ្យដឹងទៀតថា ក្នុងចំណោមប្រទេសដែលប្រកួតជើងឯកពិភពលោកនេះ គឺប្រទេសកូរ៉េខាងជើង ម្ចាស់ផ្ទះ គឺជាឧបស័ក្កធំ សម្រាប់អត្តពលិករបស់យើង ព្រោះកីឡាតេក្វាន់ដូ (ITF) ជាក្បាច់គុនដែលកើតប្រទេសនេះ ដូច្នេះយើងត្រូវតែខិតខំហ្វឹកហាត់បានខ្លាំងខ្លារជាងមុន កាលៈទេសណាយើងប៉ះជាម្ចាស់ផ្ទះទើបអាចទប់ទល់ជាមួយពួកគេបាន។