នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០១៧ នេះក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងបន្តការប្រកួតទី៣ និងចុងក្រោយរបស់ខ្លួនទល់នឹង ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំហ្វីលីពីន ប្រចាំពូល J នៃពានរង្វាន់ AFC U-23 Championship 2018 ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាចដដែល នៅលើទីលាននៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។
មុនជួបគ្នា ក្រុម U-23 កម្ពុជា ធ្វើបានល្អជាង ដោយបានស្មើ U-23 ចិន ដោយលទ្ធផល ០ទល់០ តែបែរមកចាញ់ U-23 ជប៉ុន ០ទល់២ ស្របពេលដែល U-23 ហ្វីលីពីន ធ្វើពុំបានល្អឡើយដោយបានចាញ់ U-23 ជប៉ុន រហូតដល់ទៅ ០ទល់៨ នាជំនួបបើកឆាក និងបន្តចាញ់ U-23 ចិន ០ទល់២ បន្តទៀត មុនមកជួបកម្ពុជានេះ។
តារាងចំណាត់ថ្នាក់មុនជួបគ្នា:
គួររំលឹកថា មុនគ្នាល្ងាចនេះ ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាម្ដងរួចមកហើយនៅក្នុងពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំនេះ ដោយកាលពីឆ្នាំ២០១៥ កន្លងទៅ U-23 កម្ពុជា បានយកឈ្នះ U-23 ហ្វីលីពីន ដោយលទ្ធផល ៣ទល់នឹង១។
ក្រៅតែពីជំនូួបរាវងក្រុមទាំង ២ ក៏នៅមានជំនួបរវាង U-23 ជប៉ុន ដែលនឹងត្រូវជួបប្រកួតជាមួយ U-23 ចិន នៅវេលាម៉ោង ៣:៣០ នាទីរសៀលផងដែរ៕