កីឡាការិនីម្ចាស់មេដាយមាសពិភពលោក កែ ឡេង និងអ៊ុក ស្រីមុំ ឈ្នះបានមេដាយដំបូងគេជួនប្រទេសកម្ពុជា បន្ទាប់ពីយកឈ្នះកីឡាការិនិថៃ ក្នុងស្ថានភាពដ៏តាន់តឹង ក្នុងលទ្ធផល ១៣ ទល់នឹង១០ នៅស៊ីហ្គេមលើកទី២៩ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយគូនារី កីឡាការិនីកម្ពុជា និងកីឡាការិនីថៃ នៅមុននេះបន្តិច គឺស្ថិតក្នុងស្ថានភាពដ៍តានតឹង ខណៈកីឡាការិនីថៃនាំមុខ ១០ ទល់នឹង៨មុន ប៉ុន្តែកីឡាការិនីថៃធ្វើមិនបានល្អនៅចុងសិត ហើយកីឡាការិនីកម្ពុជាមានឱកាសរកពិន្ទុរហូតទៅដល់ ៥គ្រាប់ ពោគឺកីឡាការិនីថៃចូលប៊ូលមិនល្អ ធ្វើកីឡាការិនីកម្ពុជា មានឱកាសវាយប៊ូលរកពិន្ទុបានច្រើន ដោយប៊ូលមួយគ្រាប់ចុងក្រោយរបស់អ្នកនាងអ៊ុក ស្រីមុំ​វាយមួយប៊ូល រកបាន ៥ពិន្ទុដ៏អស្ចារ្យ ធ្វើឲ្យកម្ពុជា ដណ្តើមជ័យជម្នះ ទទួលមេដាយមាសដំបូងគេជូនប្រទេសកម្ពុជាតែម្តង។

សូមបញ្ជាក់ថា កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ប្រកួតឈ្នះ ២ប្រកួតនៅវគ្គជម្រុះ ហើយឈ្នះមួយប្រកួតនៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រជាមួយវៀតណាម ហើយឈ្នះមួយប្រកួតចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនិថៃ ឈ្នះមេដាយមាសតែម្តង៕