ឱពុកបង្កើតរបស់លោក Inoue Kazunori ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ១៨ ឆ្នាំ(U18) បានចែកឋានកាលពីពេលថ្មីៗ ខណៈគ្រូបង្វឹករូបនេះសម្រេចចិត្តមិនទៅចូលរួមបុណ្យសពឱពុកនៅស្រុកកំណើតនោះទេ ក្រោមហេតុផលដែលជនជាតិខ្មែរគ្រប់រូបគួរឱ្យគោរពស្ញប់ស្ញែងដល់ការបូជារបស់លោក ជូនប្រជាជាតិអាស៊ានមួយនេះ។
យោងតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាឱពុករបស់លោក Inoue Kazunori បានប្រាប់លោកថា៖«នៅពេលឪពុករបស់ខ្ញុំគាត់នៅរស់គាត់បានប្រាប់ខ្ញុំថាកុំអោយកម្ពុជា ចាញ់!»។ មែនទែនទៅបុរសជនជាតិជប៉ុន រូបនេះនឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៨ឆ្នាំ ទៅហ្វឹកហាត់នៅប្រទេសថៃ រយៈពេល១សប្ដាហ៍ ដោយចេញដំណើរទៅនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ មុនបន្តទៅប្រកួតជើងឯកអាស៊ានAFF U18 Championship 2017នៅប្រទេសមីយ៉ាន់ម៉ា។
លោក Inoue Kazunori គ្រូបានធ្វើដំណើរមកដឹកនាំក្រុមយុវជនសាលាបាល់ទាត់ជាតិកម្ពុជា កាលពីឆ្នាំ២០១៦ ហើយអំឡុងពេលនោះដែរលោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែតាំងឱ្យដឹងនាំក្រុមជម្រើសជាតិ U16 របស់កម្ពុជាផងដែរ៕