នៅ​លើ​សង្វៀន​ប៉ុស្តិ៍​បាយ័ន​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២៣ ខែ​មិថុនា នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា គឺ​កីឡាករ ចាន់ រតនា បាន​ប្រើ​រន្ទះ​ជើង​របស់​ខ្លួន​ដោយស្នៀតទាត់កាត់លើ ពេញថ្គាម​បញ្ចប់​​ការ​តស៊ូ របស់​អ្នក​លេង​ឆ្លងដែន Chaiyaphum របស់​ថៃ​ត្រឹម​ទឹកទី៣ ដោយ​សន្លប់​ធំ។
[youtube id=”FL1d5qZKw0U”]

សរុប​លទ្ធផល​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​បាយ័ន​ នៅ​ថ្ងៃ​សុក្រ​នេះ​មាន៖
*គូមិត្តភាពជាតិ៖
១- គុន តឿ vs ផល វិចិត្រ [ឈ្នះ​ទឹកទី៣]
២- ឯម ខ្លឹមសរ vs ខេម ច័ន្ទ [ឈ្នះ​ទឹកទី៣]
*គូមិត្តភាពអន្តរជាតិ កម្ពុជា-ថៃ៖
៣- ចាន់ រតនា [ឈ្នះ​ទឹក៣] vs កែវផុង ឆាយភូមិ
៤ – អូន ចាន់ឡឹង vs ចាន់ ចំណាប់[ឈ្នះ​ទឹកទី១]
៥ -ផល សោភ័ណ្ឌ [ឈ្នះ​ពិន្ទុ] vs វ៉ៃហ្វៃ លូកមឿងពេជ្រ