នៅរសៀលថ្ងៃច័ន្ទ ទី ២៦ ខែ មិថុនា នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងចាកចេញពីមាតុប្រទេស ធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីទៅចូលរួមប្រកួតពានរង្វាន់ KBZ Bank Cup Myanmar 2017 នាវេលាម៉ោង ១:២០ នាទីរសៀល។
ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងចាកចេញនៅវេលាម៉ោង ១:២០ នាទីរសៀល តាមជើងហោះហើរ PG 930 ដែលគ្រោងនឹងទៅដល់មីយ៉ាន់ម៉ា នាវេលាម៉ោង ៥:៣៥ នាទីល្ងាច។
គួរបញ្ជាក់ថា ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងត្រូវចូលរួមប្រកួតពានរង្វាន់ក្រៅផ្លូវការ ដែលមានឈ្មោះថា «KBZ Bank Cup Myanmar 2017» ធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា។
ពានរង្វាន់ KBZ Bank Cup Myanmar 2017 នេះមានការចូលរួមពីប្រទេសចំនួន៤ រួមមាន ម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, U-22 កម្ពុជា, U-22 កោះហុងកុង និង U-20 ជប៉ុន (ជម្រើសសាកលវិទ្យាល័យ)។
ការប្រកួតបើកឆាកគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ នឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ ឆ្នាំ នៅវេលាម៉ោង ៦:០០ នាទីល្ងាច ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Thuwunan Stadium៕