ព្រឹត្តិការណ៍ប្រកួតវ៉ូវីណមជ្រេីសជេីងឯកពិភពលោក លេីកទី៥ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា បានបញ្ចប់ជាស្ថាពរហេីយ កាលពីរសៀលថ្ងៃទី០៥ ខែសីហា នេះ ដោយកម្ពុជាដណ្តេីមបានមេដាយសរុប ២២គ្រឿង ខណៈមេដាយ ៥គ្រឿងដែលទេីបដណ្តេីមបន្ថែមនោះ រូមមានមេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿង ពោលទទួលចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ២២ប្រទេសចូលរួម។

ចំពោះមេដាយដែលដណ្តេីមបាននៅថ្ងៃចុងក្រោយនេះ គឺមានមេដាយមាស ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាសម្ដែងមេគុនបុរស ដោយកីឡាករ លី បូរ៉ាមី ។ មេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ប្រាក់ សុវណ្ណនី លើវិញ្ញាសាសម្ដែងមេគុណដំបង និង ១គ្រឿងទៀត លើវិញ្ញាសាសម្ដែងបច្ចេកទេសកាពារខ្លួនស្រី ៣នាក់ និងប្រុស ៣នាក់ រួមមានកីឡាការិនី ប៉ាល់ ឆរស្មី, ពៅ សុខា, ម៉ៅ ម៉ូនីតា, កីឡាករ ជិន ពិសិដ្ឋ, កីឡាករ សាន សុជាតិ និងកីឡា ទិន ឌិន ហៅ សែន រ៉ាដេត ។

ចំណែកមេដាសំរឹទ្ធ ២គ្រឿង ដណ្ដើមបានលើវិញ្ញាសាសម្ដែងប្រុស ៣នាក់ និងស្រីម្នាក់ប្រើអាវុធ គឺមានកីឡាការិនី សឿ ច័ន្ទលក្ខិណា, ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង និងកីឡាករ កើត សុភ័ក្រ ខណៈ ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាការិនី សឿ ច័ន្ទលក្ខិណា និង ពៅ សុខា លើវិញ្ញាសាសម្ដែងអត់ប្រើអាវុធ ។ ដូច្នេះមេដាយសរុប ដែលក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាដណ្ដើមបានពេលនេះ គឺមាន ២២គ្រឿង រួមមានមេដាយមាស ៤, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ៩ ។


គូសបញ្ជាក់ថា អត្តពលិកវ៉ូវីណាម និងប្រតិភូ និងនាំយកមេដាយចំនួន ២២គ្រឿង វិលមកមាតុភូមិវិញ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ នៅអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ សម្រាប់ការដណ្តេីមមេដាយមក្រិតពិភពលោកនេះដែរ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នោះ មេដាយមាស ១២០លានរៀល, មេដាយប្រាក់ ៨០លានរៀល និងមេដាយសំរឹទ្ធ ៦៤លានរៀល ៕