ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បានប្រកួតស្មើជាមួយ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំចិន ក្នុងជំនួបបើកឆាកពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះប្រចាំពូល J ខណៈគ្រូបង្វឹកនៃក្រុម U-23 កម្ពុជា បានលើកឡើងខ្លះៗជុំវិញការប្រកួត។
ក្នុងបន្ទប់សន្និសិទសារពត៌មានក្រោយចប់ការប្រកួត លោក Leonardo Vitorino បានលើកឡើងថា៖ «ជាដំបូងខ្ញុំសូមអរគុណដល់អ្នកគាំទ្រ សម្រាប់ការប្រកួតថ្ងៃនេះយើងមិនមានការបោះបង់។ ចំពោះការអោយជ្រើសរើសកីឡាករដែលលេចធ្លោនៅក្នុងក្រុមខ្ញុំ ខ្ញុំសុំជ្រើសរើសទាំងអស់ ការខិតខំរបស់ក្រុម»។
គ្រូបង្វឹកសញ្ចាតិប្រេស៊ីលរូបនេះបានបន្តថា លោកបានដឹងថាចិនមានកីឡាករដែលល្អនៅតំបន់បម្រើ ដូច្នេះហើយទើបបានជាលោកព្យាយមរារាំង U-23 ចិននៅតំបន់កណ្ដាល ខ្ញុំគិតថាកីឡាករទាំងអស់ពិតជាធ្វើបានយ៉ាងល្អ។
ថ្ងៃជាមួយគ្នាកាលពីម្សិលមិញផងដែរ U-23 ជប៉ុន បានយកឈ្នះ U-23 ហ្វីលីពីន ជាមួយនឹងលទ្ធផលដ៏ច្រើនលើសលុប ៨ទល់០។
តារាងចំណាត់ថ្នាក់នៅក្នុងពូល J:
ប្រកួតបន្ទាប់ទៀត U-23 កម្ពុជា នឹងត្រូវជួបប្រកួតជាមួយ U-23 ជប៉ុន ដែលធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែកក្កដា ស្អែកនេះ នាកីឡដ្ឋានជាតិដដែល៕