យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងលិខិតលេខ ៤៦៥៨ អយក.កឡ ចុះកាលពីថ្ងៃទី២៧ ខែកក្តដា កន្លងទៅ ចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពឲ្យសហព័ន្ធប្រដាល់គុនខ្មែរ រៀចំសិក្ខាសាលាផ្សព្វផ្សាយប្រដាល់គុនខ្មែរ រយៈពេលពីថ្ងៃ គឺចាំពីថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា នៅសាលប្រជុំយកដ្ឋានអប់រំកាយ និងកីឡា នៅពហុកីឡាដ្ឋានជាតិ។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ គឺដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងអភិរក្សក្បាច់គុនបុរាណខ្មែរឆ្ពោះទៅកាន់ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ លោកបន្ថែមទៀតថា ក្នុងនាមក្រសួង បានអនុញ្ញាតគោលការណ៍ដល់សហព័ន្ធប្រដាល់គុនខ្មែររៀចំសិក្ខាសាលាផ្សព្វផ្សាយប្រដាល់គុនខ្មែរនេះ ចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ទី០៣ខែសីហា ឆ្នាំ២០១៧នេះ គឺដើម្បីពិនិត្យ និងផ្សព្វផ្សាយការងារកីឡាប្រដាល់គុនខ្មែរផងដែរ។
សម្រាប់សមាសភាពដែលត្រូវចូលរួមមានចំនួន ២រូប មានអនុប្រធានមន្ទីទទួលបន្ទុកការងារកីឡា និង ប្រធានការិយាល័យកីឡា ហើយចំពោះការចំណាយក្នុងការចូលរួមសិក្ខាសាលានេះជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា រាជធានី ខេត្ត៕