ការប្រកួតកីឡាតេក្វាន់ដូ I.T.F ជ្រើសរើសជើងជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ បានបញ្ចប់ជាស្ថាពរ ហើយ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីគណៈកម្មការបច្ចេកទេស សម្រាំងបានម្ចាស់ជ័យលើវិញ្ញាសាទាំងអស់រួចរាល់ហើយនោះ។

 ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយក កីឡានៃក្រសួងអប់រំ យុវជន និង កីឡាអញ្ជើញចូលរួមក្នុងពិធីបិទ និងបំពាក់មេដាយដល់ជ័យលាភី។

 

ចំពោះលទ្ធផល និងចំណាត់ថ្នាក់នោះ គឺវិញ្ញាសាមេគុនក្រុមបុរស-នារីមេដាយមាសបានទៅក្លឹបយុវជន មេដាយប្រាក់ក្លិបព្រៃកប្បាស និង មេដាយសំរិទ្ធក្លិបយុវជន។ សម្តែងបុរសកម្រិត ក្រោមខ្សែក្រវាត់ខ្មៅ មេដាយ មាសកីឡាករ កូយ មុទិតា ក្លឹបយុវជន។ ខ្សែក្រវាត់ក្រោមខ្មៅ កុមារា មេដាយមាសគន លីរតនៈក្លិបព្រៃកប្បាស ។សំដែងកុមារីមេដាយមាសកុមារីដារិទ្ធ ពេជ្រវរល័ក្ខណ៍ ។ ខ្សែក្រ វាត់ក្រោមខ្មៅនារីមេដាយមាស លឹម ខេង ក្លឹប យុវជន។ ខ្សែក្រវាត់ខ្មៅមួយដាន់បុរសមេដាយមាសកីឡាករ ហ៊ វិចិត្រ ក្លឹបយុវជន។

 

វិញ្ញាសាប្រយុទ្ធទម្ងន់៥១គីឡូក្រាមនារីមេដាយមាសកីឡាការិនី រោយ មុល្លីកា ក្លិបយុវជន។ ប្រយុទ្ធ នារីទម្ងន់៥៧គីឡូក្រាមមេដាយមាសកីឡាការិនីនិស្ស័យរតនាក្លិបយុវជន។ ប្រយុទ្ធនារីទម្ងន់៦៣គីឡូក្រាមមេ ដាយមាសកីឡា ការិនីហួន សុជាតា ក្លិបវិទ្យាល័យហ៊ុន សែនតាខ្មៅ។ ប្រយុទ្ធនារីទម្ងន់៦៩គីឡូក្រាម មេដាយ មាស កីឡាការិនីរស់ ស្រី និច ក្លិបយុវជន។ ប្រយុទ្ធជាក្រុម បុរសមេដាយមាសក្លិបកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ មេដាយប្រាក់និងមេដាយ សំរិទ្ធក្លិបយុវជន។

 វិញ្ញាសាសំដែងការពារខ្លួនបុរស-នារីមេដាយមាសក្លិបយុវជន មេដាយប្រាក់ក្លឹបយុវជន២ និងមេដាយ សំរិទ្ធ ក្លឹបពន្លឺយុវជន។ វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គីឡូក្រាមបុរសមេដាយមាសកីឡាករ ដេត សីហាក្លឹប កងរាជ អាវុធហត្ថរាជធានីភ្នំពេញ។ ទម្ងន់៨០គីឡូ ក្រាមបុរសមេដាយមាសកីឡាករ ម៉េង លី ក្លិបកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ។ទម្ងន់៨០គីឡូក្រាមឡើងបុរសមេដាយមាសកីឡាករពុំរតនៈក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ប្រយុទ្ធទម្ងន់៤៥គីឡូក្រាមនារីមេដាយមាសកីឡាការរិនីតឹក ហ្គេចលាងក្លិបយុវជន។ វិញ្ញាសាពិសេស ឯកត្តជនបុរសមេដាយមាសកីឡាករឃឿន ប៊ុនឡុងក្លិបក្ដីចាស់។ វិញ្ញាសាពិសេសក្រុមមេដាយមាសក្លិប សហ ភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល មេដាយប្រាក់ក្លិបក្ដីចាស់ និង មេដាយសំរិទ្ធក្លិបមិត្តភាព។ ក្រៅពីនេះ ក៏នៅមានជ័យលាភីលើវិញ្ញាសាមួយចំនួនទៀតផងដែរ៕