ការប្រកួតមិត្តភាពរបស់ក្រុមមួយចំនួនក្នុងថ្ងៃនេះ បានដឹងលទ្ធផលហើយដោយ Angkor Tiger ឈ្នះអគ្គស្នងការនគរបាលជាតិ២ទល់១ ស្របពេលភ្នំពេញក្រោនឈ្នះវេស្ទើន៥ទល់២។
ការប្រកួតនីទីលានបាល់ទាត់ 7N Gក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបបានយកឈ្នះក្រុមប៉ូលិស២ទល់១ ខណៈការប្រកួតបានចប់កាលពីម៉ោង៥ល្ងាច។ ២គ្រាប់របស់ Angkor Tiger រកបានដោយកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ និង ហម បញ្ញា។
ចំណែកភ្នំពេញក្រោនវិញ បានយកឈ្នះវេស្ទើន៤ទល់២ក្នុងកីឡដ្ឋាន RSNដែលទើបចប់មុននេះបន្តិច។ ៤គ្រាប់របស់ក្រុមភ្នំពេញក្រោនរកបានដោយកីឡាករ Pouyaនាទី១២, អ៊ន ចាន់ប៉ូលីន(៣៦), អ៊ុក សុធី(៣៩) និង កីឡាករ Sunny ២គ្រាប់នាទី៧៧និង៨១៕