ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅល្ងាចនេះ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាពាក់កណ្ដាលខែសីហានេះ។

ក្រោមការដឹកនាំរបស់ លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងដឹកនាំក្រុមហ្វឹកហាត់ល្ងាចនេះ នាវេលាម៉ោង ៤ ល្ងាច ដោតផ្ដោតលើការហ្វឹកហាត់ផ្នែកកាយសម្បទានៅក្លិបហាត់ប្រាណមួយកន្លែងក្នុងរាជធានី។

សមាសភាពកីឡាករទាំង២០រូប នឹងត្រូវជួបជុំនៅព្រឹកនេះ នៅសណ្ឋាគារមួយ ដោយរួមមាន៖

គួររំលឹកថា U-22 កម្ពុជាស្ថិតនៅពូល B ជាមួយ ក្រុម U-22 ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងទីម័រខាងកើត ខណៈកាលប្រកួតបើកឆាកសម្រាប់ពូល B គឺនៅធ្វើឡើងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ ដោយ U-22 កម្ពុជា បើកឆាក ជូបជាមួយ U-22 ហ្វីលីពីន៕

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា