នៅ​ថ្ងៃ​ទី​២៦ ​ខែ​ មករា​ឆ្នាំ ២០១៧​នេះ​ក្រុម​បាល់​ទាត់​វិសាខា ​បាន​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​ថៃ​មួយ​ចំនួន​ដើម្បី​ពង្រឹង​សមត្ថភាព​មុន​ការ​ប្រកួត​ក្នុង​លីក​ខាង​មុខ។

បើ​តាម​ប្រភព​ផេក​ផ្លូវ​ការ​របស់​ក្លឹប​ទើប​ឡើង​មក​លេង​លីក​កំពូល​កម្ពុជា​ខាង​លើ​គឺ​ពួក​គេ​នឹង​ត្រូវ​ជួប​ក្លឹប​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ថៃ​ដល់​ទៅ​៣​គឺ​ជួប​ក្លឹប​​ត្រាត អេហ្វស៊ី​ចំនួន​២​ប្រកួត​ដែល​ក្លឹប​នេះ​មាន​មូលដ្ឋាន​នៅ​ខេត្ត​ត្រាត និង​ក្លឹប​ចន្ថាបូរី​របស់​ថៃ​។

ក្រុម​នេះ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​កោះកុង​សិន​នៅ​ថ្ងៃ​ទី​២៦​នេះ​រួច​បន្ត​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ស្អែក។ ខាង​ក្រោម​ជា​កាល​វិភាគ​ប្រកួត៖